ព័ត៌មានជាតិ

យ៉ាងហោចណាស់ មនុស្ស ៨នាក់ ស្លាប់ និងរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍

ព្រះវិហារ: ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ២និង១០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងនៅលើផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ១៤១-១៤២ ភូមិបាក់ក ឈានមុខ ត្បែងមានជ័យ ព្រះវិហារ ។

អ្នកបើកបរឈ្មោះ ម៉ៅ ណាល់ ភេទប្រុស អាយុ ៣៩ឆ្នាំ នៅភូមិបរបូរ ឃុំត្បែង២ កូលេន ព្រះវិហារ អ្នករួមដំណើរ ៨នាក់ អ្នករងរបួសចំនួន ៥នាក់ ស្រី៣ ស្លាប់ ២នាក់ស្រីម្នាក់៖
១,ឈ្មោះ ស្រីនិច ភេទស្រី អាយុ ២៥ឆ្នាំ (ស្លាប់)។
២,ឈ្មោះ ណាល់ ផានិត ភេទប្រុស អាយុ ១២ឆ្នាំ (ស្លាប់)។
អ្នករងរបួស៖
១,ម៉ៅ សីលា ភេទស្រី។
២,ម៉ៅ រិទ្ធយុង ភេទប្រុស។
៣,ស្រីសៅ ភេទប្រុស អាយុ ២១ឆ្នាំ។
៤, ម៉ុច មឿង ភេទស្រី អាយុ៦២ឆ្នាំ។
៥ ,លឿន ភេទស្រី អាយុ ៦៣ឆ្នាំ។
អ្នកទាំងអស់គ្នានៅភូមិបរិបូរ,ឃុំត្បែង២,កូលេន,ព្រះវិហារ

រថយន្តម៉ាក តូយូតា ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2Z-7512 ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងហៅរថយន្តសង្គ្រោះបន្ទាន់ ដឹកជនរងគ្រោះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំពោះសាកសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់