ព័ត៌មានជាតិ

បើកសុខៗ ស្រាប់តែអគ្គិភ័យឆេះរថយន្តមួយគ្រឿង បង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចទាំងយប់

កំពង់ធំ: ថ្ងៃច័ន្ទ៦កើត ខែភទ្របទ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង០០និង៥នាទីយប់ មានករណីឆេះរថយន្ដកំពុងធ្វើដំណើរចំនួន០១លើក ស្ថិតនៅផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ លេខ១៦០ និង១៦១ ក្នុងភូមិពោធិសែនស្នាយ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ម្ចាស់មិនស្គាល់អត្តសញ្ញាណនោះទេ ពេលដែលឆេះបានចុះមកពន្លត់តែពន្លត់មិនឈ្នះក៏ដើរចេញបាត់ទៅ រថយន្តម៉ាកឡង់រើវែ ពណ៌ស គ្មានផ្លាកលេខ ។

សមត្ថកិច្ចបានចេញរថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ជួយអន្តរាគមន៍ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២រថយន្ត ស្មើនិង០៨ម៉ែត្រគុប ទើបភ្លើងរលត់ទាំងស្រុង ។

ការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ បណ្ដាលមកពីឆ្លងចរន្តខ្សែភ្លើង ។ កម្លាំងចុះអន្តរាគមន៍សរុបចំនួន០៦នាក់ ដែលដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ហៀង ហ៊ល ស្នងការរងផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងអគ្គិភ័យ ៕

មតិយោបល់