ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងអ្នកជិះកង់ បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ នៅស្រុកសន្ទុក

កំពង់ធំៈ នៅថ្ងៃច័ន្ទ ៦កើត ខែភទ្របទ ឆ្នាំជូត ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១និង២០នាទីរសៀល តាមបណ្តោយជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេ១៤០-១៤១ ចំណុចមុខក្លោងទ្វារវត្តពោធិវាំង ភូមិវាំងខាងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងអ្នកជិះកង់បណ្ដាលឲ្យស្លាប់មនុស្សម្នាក់។

អ្នកជិះកង់ឈ្មោះ គង់ ណោ ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិត្នោតជុំទី៣ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មុខរបរកម្មករ (ជិះកង់ពីកើតទៅលិច) ស្លាប់នៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក។
រថយន្តម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខកំពង់ចាម 2B-3654 អ្នកបើកបរមិនស្គាល់អត្តសញ្ញាបើកពីជើងទៅត្បូង(គេចខ្លួន)។

មូលហេតុ៖ បណ្តាលមកពីអ្នកជិះកង់ឆ្លងកាត់ខ្វះការប្រុងប្រយ័ត្ន៕

ក្រោយកើតហេតុសមត្ថកិច្ច បានចុះវាស់វែងទីកន្លែងកើតហេតុ ធ្វើកំណត់ហេតុប្រមូលវត្ថុតាងទាំងពីរយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ចំណែកឯសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

មតិយោបល់