ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចជំនាញ ចុះបិទយានដ្ឋានជួសជុល និងកែច្នៃរថយន្ត គ្មានច្បាប់អនុញ្ញាតធ្វើអាជីវកម្មត្រឹមត្រូវ

ភ្នំពេញៈ យោងតាមផេក មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីបានផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងយានដ្ឋានជួសជុល និងកែច្នៃដំឡើងរថយន្តដល់គ្រប់ម្ចាស់ទីតាំងប្រកបអាជីវកម្មយានដ្ឋានរួចមក នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយក្រុមការងាររដ្ឋបាលខណ្ឌសែនសុខ និងសមត្ថកិច្ចជំនាញ បាននិងកំពុងចុះបិទអាជីវកម្មយានដ្ឋានណាដែលពុំមានច្បាប់អនុញ្ញាតធ្វើអាជីវកម្មយានដ្ឋានត្រឹមត្រូវ ។

នៅក្នុងភូមិសាស្ត្រខណ្ឌសែនសុខ មានយានដ្ឋានសរុបចំនួន ១១០ទីតាំង ក្នុងនោះគ្មានច្បាប់ចំនួន៤០ទីតាំង ៕

មតិយោបល់