ព័ត៌មានជាតិ

គួរឲ្យអាសូរ! យុវជនម្នាក់ ជួបគ្រោះអកុសល បណ្តាលឲ្យបាត់បង់ជីវិត នៅលើដងផ្លូវ

តាកែវ: កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង២២និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បង្កឡើងដោយអ្នកបើកបរម៉ូតូដួលដោយខ្លួនឯង ក្នុងទិសដៅពីត្បូងទៅទិសខាងជើង បណ្តាលឲ្យបាត់បង់នូវអាយុជីវិត បង្កឲ្យមានការភ្ញាក់ផ្អើល ស្ថិតនៅក្នុងភូមិតាធិន ឃុំព្រៃយុថ្កា ស្រុកកោះអណ្តែត ខេត្តតាកែវ ។

ករណីខាងលើនេះ មានអ្នកបើកបរម៉ូតូមួយគ្រឿងម៉ាក C125​ ពណ៌ខ្មៅ ស៊េរី២០២០ ពាក់ផ្លាកលេខភ្នំពេញ 1ID.1357 លេខតួ 5685594 លេខម៉ាស៊ីន 5685594 បើកបរដោយជនរងគ្រោះឈ្មោះ បូរ ភក្តី ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិព្រៃមេលងខាងជើង ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ ។ មុខរបរកសិករ (មិនពាក់មួកសុវត្ថិភាព) បានបើកបរម៉ូតូមកដល់ត្រង់ចំណុចកើតហេតុ បណ្តាលឲ្យដួលដោយខ្លួនឯងស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ។

មូលហេតុ៖ បណ្តាលមកពីអ្នកបើកបរម៉ូតូមានជាតិស្រវឹង ។

ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យនិង ធ្វើកំណត់ហេតុ ។ សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់