ព័ត៌មានជាតិ

រថយន្តបើកគេចម៉ូតូ ជ្រុលបុកទ្រូងផ្លូវ រួចខ្ទាតទៅប៉ះរ៉ឺម៉ក បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ: កាលពីវេលាម៉ោង ៣និង៣៥នាទីទៀបភ្លឺឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តគេចម៉ូតូកង់បី ជ្រុលទៅបុកទ្រូងផ្លូវ ខ្ទាតទៅប៉ះរ៉ឺម៉កមួយគ្រឿងទៀត ហេតុការណ៍នេះ កើតឡើងតាមបណ្ដោយផ្លូវលេខ២៨៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនបង្កម៉ាក ហាយលែនឌ័រ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AT-3525 បើកបរដោយយុវជនម្នាក់ មានអ្នករួមដំណើរម្នាក់ទៀត ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានកាច់ចង្កូតគេចពីម៉ូតូកង់បី ជ្រុលទៅបុកទ្រូងផ្លូវពេញទំហឹងខ្ទាតទៅប៉ះរ៉ឺម៉កមួយគ្រឿងទៀត បណ្ដាលឲ្យរងការខូចខាត។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅស្នងការក្រុង ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់