ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកប្រើប្រាស់នូវសារធាតុញៀន និងពីបទគំរាមយកប្រាក់បុគ្គលិកហាងអ៊ីនធឺណេត

ភ្នំពេញៈ កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែង បានជនសង្ស័យម្នាក់ នៅចំណុចផ្លូវព្រះនរោត្តម កែងផ្លូវ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស (អំពើលួច) មានស្ថានទម្ងន់ទោស (ប្រើដាវកែច្នៃពណ៌សប្រវែង ៧០សង់ទីម៉ែត្រ គំរាមយកប្រាក់) ប្រព្រឹត្តនៅក្នុងហាងអ៊ីនធឺណេតផ្ទះលេខ១៥EoZ ផ្លូវលេខ១៣៤ ភូមិ៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ ២០១៩ វេលាម៉ោង ០៥និង៤៩នាទី និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តត្រង់ចំណុចផ្លូវព្រះនរោត្តម កែងផ្លូវ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បញ្ជូនទៅកាន់ការិយាល័យដើម្បីធ្វើការសាកសួរ។

ជនសង្ស័យឈ្មោះ អ៊ិន វីឆាថ ហៅ អ៊ិន រីឆាត ហៅ អ៊ិន រិះឆាថ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ ឈ្មោះ (ហៅក្រៅ ឆៃ) មុខរបរ មិនពិតប្រាកដ
ស្នាក់នៅផ្ទះ១០E3 ផ្លូវលេខ១១១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

វត្ថុតាងចាប់យកមាន៖
-ដាវកែច្នៃ ពណ៌ស ប្រវែង៧០ សង់ទីម៉ែត្រ (មធ្យោបាយធ្វើសកម្មភាព)
-ក្រាមពណ៌សថ្លា ចំនួន ០១កញ្ចប់
-ម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ លេខតួ-លេខម៉ាស៊ីន ១០០៦៤៥៣ ពាក់ស្លាកលេខ ភ្នំពេញ 1CP-2330
-ទូរសព្ទ័ដៃចំនួន ០២គ្រឿង ម៉ាកOPPO ពណ៌ខ្មៅ ស៊ីមកាតលេខ ០៨៧ ៨៨១៦១៨ និងម៉ាក Lenovo ពណ៌ខ្មៅ ស៊ីមកាតលេខ ០៩៦ ៧១២ ៧១៦២ ។

ជនរងគ្រោះឈ្មោះ ស៊ី ឆានឈុន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ បុគ្គលិកហាងអ៊ីនធឺណេត ។
សម្ភារៈបាត់បង់៖
-ប្រាក់ដុល្លារ ចំនួន ៦០០ ដុល្លារអាមេរិក
-ប្រាក់រៀលចំនួន ៦៤ម៉ឺនរៀល

ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

មតិយោបល់