ព័ត៌មានជាតិ

យុវជនម្នាក់ស្ទុះវឹងកាន់ខ្សែដើរចេញទៅចងកសម្លាប់ខ្លួន ក្រោយម្ដាយស្ដីបន្ទោសរឿងផឹកស៊ីមិនជួយធ្វើការ

តាកែវ: នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ២និង២៥នាទីយប់ មានករណីអត្តឃាតស្ថិតក្នុងភូមិធម្មតា ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។
ជនរងគ្រោះឈ្មោះ ណី សៅ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

មូលហេតុ៖​ ខឹងម្ដាយស្ដីបន្ទោសឲ្យបន្តិចបន្តួចរឿងផឹកស៊ីមិនជួយធ្វើការ ស្រាប់តែយកខ្សែនីឡុងដើរចេញពីផ្ទះ បាត់មួយសន្ទុះពេលដើររកក៏ឃើញចងកសម្លាប់ខ្លួននៅលើដើមស្វាយ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕

មតិយោបល់