កំពង់ស្ពឺៈ កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ មានករណីខ្សែភ្លើងឆក់កុមារម្នាក់ បណ្តាលឲ្យបាត់បង់នូវអាយុជីវិតទាំងក្មេងខ្ចី បង្កឲ្យមានការភ្ញាក់ផ្អើលមួយកើតឡើង ស្ថិតនៅក្នុងភូមិអង្គខ្មៅ ឃុំសំបួរ ស្រុកសំរោងទង ខេត្តកំពងស្ពឺ ។
ករណីខ្សែភ្លើងឆក់ខាងលើនេះ បណ្តាលឲ្យកុមារម្នាក់ មានអាយុ៤ឆ្នាំ បាត់បងជីវិត ។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចនៅមូលដ្ឋានបានទទួលដំណឹងនេះភ្លាម ក៏ចុះទៅដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យសាកសពកុមាររងគ្រោះ ។ ក្រោយពីពិនិត្យរួច បញ្ជាក់ថា កុមាររងគ្រោះ ពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់ប្រាកដមែន រួចក៏អនុញ្ញាតឲ្យឪពុកម្តាយរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់