កណ្តាលៈ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ មានករណីស្រ្តីម្នាក់លង់ទឹកស្លាប់ នៅចំណុចមុខកាំជណ្តើរផ្ទះជនរងគ្រោះ(ផ្ទះសង់ក្នុងទឹកព្រែកគគី) ភូមិតាស្គ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះ ម៉ន យៀង ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរ កសិករ ទីលំនៅភូមិឃុំកើតហេតុ។
នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៤និង៣០នាទីល្ងាច ជនរងគ្រោះបានបាត់មិនឃើញនៅផ្ទះរហូតដល់ថ្ងៃកើតហេតុ ទើបម្តាយក្មេកឈ្មោះម៉ៃ រឹម បានដើររកជាមួយអ្នកជិតខាងក៏មកប្រទះឃើញសាកសពជនរងគ្រោះនៅក្នុងទឹកអណ្តែតចេញតែដៃមុខកាំជណ្តើរផ្ទះ(ផ្ទះសាងសង់ក្នុងទឹកព្រែក)។
តាមការអះអាងរបស់ម្តាយក្មេកសាកសពថា កូនប្រសាររបស់គាត់ផឹកស្រាស្រវឹងជាប្រចាំថ្ងៃរហូតធ្លាក់ខ្លួនឈឺមិនហូបបាយមួយសប្តាហ៍មកហើយ។
ការពិនិត្យកម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍សារិកាកែវ អាជ្ញាធរ ភូមិ ឃុំ ពេទ្យមណ្ឌលសុខភាពឃុំ ពិនិត្យឃើញថានៅលើខ្លួនសាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។
ការសន្និដ្ឋានពិជាបានស្លាប៉ដោយសារលង់ទឹកពិតប្រាកដមែន។
ក្រោយពេលពិនិត្យ សាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់