ប៉ៃលិនៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅវេលាម៉ោង ២០និង០០នាទីយប់ថ្ងៃច័ន្ទ ៦កើត ខែ ភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅ ចុះនាំខ្លួនជនសង្ស័យម្នាក់ មកធ្វើការសាកសួរ ពាក់ព័ន្ធនិងករណីរំលោភសេពសន្ថវៈ នៅចំណុចក្នុងឡឥដ្ឋតាប៉ៃ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនសង្ស័យឈ្មោះ ឡាយ សូរិយ៉ា ភេទ ប្រុស អាយុ ៥៩ ឆ្នាំ មុខរបរ កម្មករឡឥដ្ឋមានស្រុកកំណើត នៅភូមិក្រោម ឃុំម្លុង ស្រុកត្រាំង ខេត្តតាកែវ ទីលំនៅបច្ចុប្បន្ន ស្នាក់នៅក្នុងឡឥដ្ឋ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ជនរងគ្រោះឈ្មោះ ធ ជ វ ភេទស្រី អាយុ ១០ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ ទីលំនៅបច្ចុប្បន្នស្នាក់នៅ ខេត្តប៉ៃលិន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់៕
មតិយោបល់