ព័ត៌មានជាតិ

ករណីស្ត្រីម្នាក់លង់ទឹកស្រះស្លាប់ នៅស្រុកបារាយណ៍

កំពង់ធំ: នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៣និង០០នាទីរសៀល មានករណីមនុស្សលង់ទឹកស្រះស្លាប់ ក្រោយផ្ទះប្រហែល ១០០ម៉ែត្រ ស្ថិតក្នុងភូមិព្រៃតាត្រាវ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ ហុង វុទ្ធី ភេទស្រី អាយុ ៣៧ឆ្នាំ (សតិវិបល្លាស)មានទីលំនៅភូមិ ឃុំ ខាងលើ ។

ករណីនេះកម្លាំងជំនាញបានហសការជាមួយ លោក វិជ្ជបណ្ឌិត សែម សុចិត្ត្រា អនុប្រធានមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក ធ្វើការពិនិត្យបញ្ជាក់ឃើញថា សពស្លាប់ដោយលង់ទឹកប្រាកដមែន ហើយប្រគល់សពជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់