តាមអង្គការឃ្លាំមើលតាមបណ្ដាញ របស់អ៊ីស្លាម SITE ក្រុមអ៊ីស្លាមបង្កើត ទឹកដី ISIL កាលពីថ្ងៃទី២ ខែកញ្ញា បាន ប្រកាសឃ្លីបវីដេអូពីការកាត់ក្បាលអ្នក សារព័ត៌មានអាមេរិកទី២ ហើយគំរាម កំហែងសម្លាប់ចំណាប់ខ្មាំងជនជាតិអង់ គ្លេសទៀតផង ។ ក្រុមអ្នកតាមដានព័ត៌មានពីក្រុម ISIL បញ្ជាក់ឱ្យដឹងថា ឃ្លីបវីដេអូខាងលើ បង្ហាញឱ្យឃើញថា អ្នកសារព័ត៌មាន សើរី អាយុ៣១ឆ្នាំ ឈ្មោះ Steven Sotloff ស្លៀកឈូតពណ៌ទឹកក្រូច លុត ជង្គង់នៅវាលរហោស្ថាន ។ អ្នកដែល កាត់ក្បាលអ្នកសារព័ត៌មានអាមេរិក បានប្រកាសថ្កោលទោសអាមេរិកដែល វាយប្រហារទៅលើក្រុមអ៊ីស្លាម ISIL ទើបជំរុញឱ្យមានការកាត់ក្បាលអ្នកសារ ព័ត៌មានអាមេរិកខាងលើ ។ សកម្មភាពខាងលើរបស់ក្រុម អ៊ីស្លាម ISIL បង្កការព្រួយបារម្ភយ៉ាង ខ្លាំងដល់សហគមន៍អន្ដរជាតិ ជាពិសេស ចំណាប់ខ្មាំងអន្ដរជាតិដែលពួកគេចាប់ បាន អាចនឹងមានវាសនាដូចជាអ្នក សារព័ត៌មានខាងលើ ។ កន្លងមកថ្មីៗ ព្រះមហាក្សត្រអារ៉ាប៊ី សាអ៊ូឌីត ក៏មានព្រះរាជបន្ទូលថា ក្រុម ISIL នឹងវាយប្រហារដល់ទឹកដីអាមេរិក និងលោកខាងលិច ប្រសិនបើអាមេរិក មិនបញ្ចេញសកម្មភាពកម្ចាត់ក្រុមនេះ ទេនោះ ។ ក្នុងពេលនេះដែរ អាមេរិកបានបញ្ជូន បន្ថែមកម្លាំងពិសេស៣៥០នាក់ទៀត ទៅកាន់ប្រទេសអ៊ីរ៉ាក់សម្រាប់ចូលរួម សកម្មភាពទប់ទល់នឹងក្រុមអ៊ីស្លាម ISILក៏ដូចជាការពារទីតាំងនានារបស់ អាមេរិកនៅអ៊ីរ៉ាក់ ក្នុងនោះមានរដ្ឋទូត អាមេរិកជាដើម ។ ការសម្រេចបញ្ជូនកម្លាំងបន្ថែម របស់ប្រធានាធិបតីអូបាម៉ា ក្រោយពេល មានការគំរាមកំហែងទ្វេ ឡើងពីក្រុម ISIL ដល់ភាពឋិតថេររបស់រដ្ឋាភិបាល ទីក្រុងអ៊ីស្លាមម៉ាបាដ ។ កន្លងមកមាន សំណួរជាច្រើនបានចោទសួរឡើងថា ហេតុអ្វីបានបញ្ជាអាមេរិកមិនព្រម បញ្ចេញសកម្មភាពកម្ចាត់ក្រុមអ៊ីស្លាម ISIL រង់ចាំរហូតដល់ពេលណាទៀត? ៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖
ព័ត៌មានជាតិ
មតិយោបល់