ព័ត៌មានជាតិ

Edward Snowden ៖​អាមេរិក​ប្រមូល​ទិន្នន័យ​ជា​ង 5 ពាន់​លាន​ក្នុង​មួយ​ថ្ងៃ​ពី​ទូរស័ព្ទដៃ​លើ​ពិភពលោក​

ទីក្រុង​វ៉ា​ស៊ិន​តោន (04/12/13) ៖​កាសែត the Washington កាលពី​ថ្ងៃ​ពុធ​នេះ​បាន​សរសេរ​អត្ថបទ​មួយ​ដែល​និយាយ​ពី​របាយការណ៍​សម្ងាត់​ធ្លាយ​ចេញ​ពី​អតីត​ក្រុមការងារ​របស់​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក The US National Security Agency(NSA) លោក Snowden ដែល​បាន​បង្ហើប​ថា​ទីភ្នាក់ងារ​មួយ​នេះ​បាន​ប្រមូល​ទិន្នន័យ​ដែល​មនុស្ស​បាន​ប្រើប្រាស់​តាមរយៈ​ទូរស័ព្ទ​នៅ​ជុំវិញ​ពិភពលោក​ជាង 5 ពាន់​លាន​ទិន្នន័យ​ជា​រៀងរាល់ថ្ងៃ​។​
edward-snowden-traitor-hero
​ទីភ្នាក់ងារ NSA របស់​អាមេរិក​បាន​ប្រើប្រាស់​ប្រព័ន្ធ​ប្រមូល​ទិន្នន័យ CO-TRAVELER ដើម្បី​វិភាគ​និង​ស្វែងរក​ព័ត៌មាន​ដែល​អាច​កំណត់​និង​សម្គាល់​ក្រុមមនុស្ស​ដែល​ទំនាក់ទំនង​គ្នា​ជា​ក្រុម​ឬ​ជា​ចលនា​ណាមួយ​។​កាសែត​នោះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា NSA មិន​អាច​ដឹង​ថា​មួយ​ភាគ​តូច​ណាមួយ​ដែល​នៃ​ព័ត៌មាន​ដែល​មាន​សារៈសំខាន់​ក្នុង​ការប្រមូល​ព័ត៌មាន​របស់​ខ្លួន​នោះ​ទេ​ហេតុដូចនេះ​ហើយ​ពួកគេ​បាន​ប្រើប្រាស់​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​ធំ​បំផុត​ហើយ​ផ្ទុក​រាល់​ទិន្នន័យ​ទាំងអស់​ដែល​រកបាន​ហើយ​តាម​តែ​អាច​ធ្វើទៅបាន​។​

​អ្នកគ្រប់គ្រង​ផ្នែក​ខាង​ប្រមូល​ព័ត៌មាន​របស់​ទីភ្នាក់ងារ NSA បាន​និយាយ​ប្រាប់​ដល់​កាសែត​ក្នុង​លក្ខណ្ឌ​ដែល​មាន​ការអនុញ្ញាតិ​ពីទី​ភ្នាក់ងាររបស់​ខ្លួន​បានឲ្យដឹង​ថា​ទំហំ​នៃ​ការ​ប្រមូលព័ត៌​មាន​គឺ​ពិត​ជា​ធំ​ហើយ​ពួក​យើង​បាន​ធ្វើ​វា​តាមរយៈ​ការប្រមូល​ពី​ខ្សែកាប​ទូរស័ព្ទ​នានា​៕​

មតិយោបល់