ផ្ទះ ព័ត៌មានជាតិ Updated៖​ ម្ដ...

Updated៖​ ម្ដាយឪពុកយំសោកបោកខ្លួនសន្លប់ស្ដូង! ករណីនារីស្រស់ស្អាតម្នាក់ បើករថយន្តបុកទ្រូងផ្លូវផ្ងារជើង និងមនុស្សស្លាប់ នៅខណ្ឌមានជ័យ

0

ភ្នំពេញ: នៅវេលាម៉ោង ២និង២៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវលេខ២១៧ ចំណុចគល់ស្ពានស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករបាំងពុះទ្រូងផ្លូវ។

ជនរងគ្រោះឈ្មោះ ហុង វ៉ានដូ ភេទស្រី អាយុ ២៥ឆ្នាំ (ស្លាប់) មុខរបរអ្នកលក់ខនដូរ រស់នៅក្នុងបុរីពិភពថ្មី ចម្ការដូងផ្ទះលេខ២៦៣ ផ្លូវលេខ១៣ បើករថយន្តម៉ាក ម៉ាស្តារ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AQ-6626។

ដំណើររឿង៖ មុនពេលកើតហេតុនារីរងគ្រោះ ចេញពីកន្លែងអីជុំមិត្តភក្តិ នៅម្ដុំផ្សារអូរឫស្សី មានស្ថានភាពស្រវឹងស្រា បើករថយន្តធ្វើដំណើរពីត្បូងទៅជើងយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែបុករបាំងពុះទ្រូងចែកផ្លូវ រថយន្តផ្ងារជើង និងអ្នកបើកបរស្លាប់តែម្ដង រីឯម្ដាយឪពុកវិញ គ្រាន់តែឃើញសពកូនស្រី រន្ធត់ចិត្តសន្លប់ស្ដូកស្ដឹង ។ ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង វាស់វែងយកវត្ថុតាងទៅរក្សា នៅអធិការដ្ឋាននគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំណែកសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕

មតិយោបល់