ព័ត៌មានជាតិ

គ្រូបង្រៀន​តណ្ហា​ចូល​រំលោភ​សិស្សស្រី​វ័យ ១៦ ឆ្នាំ​ដោយ​ដាក់​ថ្នាំ​សន្លប់​

​ទីក្រូង​គូ​ជីង ៖ ហេតុការណ៍​ថ្មីៗ​នេះ​ដែរ​កើតឡើង​នៅ ក្នុង​ប្រទេស​សា​រ៉ា​វ៉ា​ក់ ក្នុង​ក្រុង គូ​ជី​ង បានឲ្យដឹង​ថា​សិស្សសាលា​ម្នាក់​បាន​ដាក់​ពាក្យប្តឹង​ទៅ​កាន់​ប៉ូលិស ចោទប្រកាន់​លើ​គ្រូ​ប្រុស​ម្នាក់ បាន​ចាប់រំលោភ​នាង​។​

​ស្ត្រី​វ័យក្មេង​វ័យ ១៦ ឆ្នាំ​ដែល​ជា​ជនរងគ្រោះ បាន​ប្រាប់​ដល់​ប៉ូលិស នៅ Padawan ជុំវិញ​ម៉ោង ៨ និង ១៥ នាទី​ល្ងាច ថា នាង និង​មិត្ត​រួម​ថ្នាក់ ហើយ​នឹង​គ្រូ នាំគ្នា​និយាយ​អំពី​បញ្ហា​គ្រួសារ​នៅ​ការិយាល័យ​។ តែ​ក្រោយមក​គាត់​បាន​ប្រាប់​មិត្ត​រួម​ថ្នាក់​ផ្សេងទៀត ឲ្យចេញ​ទៅមុន និង​ទុក​នាង​ឲ្យនៅតែ​ពីរ​នាក់ ដើម្បី​និយាយ​រឿង​ឯកជន​។​

​ជនរងគ្រោះ បាន​ធ្វើ​ការអះអាង​ថា គ្រូបង្រៀន​ម្នាក់នេះ​បាន ឲ្យ​ទឹកនាង​មួយ​កែវ និង​ស្ករ​គ្រាប់ បន្ទាប់​ពី​ផឹក​វា នាង​ក៏​ដួលសន្លប់ ហើយ​ភ្ញាក់​ដឹងខ្លួន​ក៏​ឃើញ​រាងកាយ​របស់ខ្លួន​ក្នុង​ស្ថានភាព​អាក្រាត និង​មាន​អារម្មណ៍​ឈឺ​ប្រដាប់​ភេទ​ផងដែរ​។​រំពេច​ជាមួយនឹង​គ្នា​នេះ​ដែរ​នាង​បាន​រត់ ទៅ​កន្លែង​ស្នាក់នៅ និង​បាន​ប្រាប់​ដល់​មិត្តភក្តិ​រួម​ថ្នាក់​របស់​នាង និង​បាន​ដាក់​ពាក្យបណ្តឹង​តែម្តង​។​

​មន្ត្រីប៉ូលិស Padawan លោក Supt Pauzi Bujang បាន​និយាយថា ខាង​ប៉ូលិស​បាន​ចាប់ឃុំខ្លួន​គ្រូបង្រៀន​អាយុ ៥៤ ឆ្នាំ ដោយ​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅក្រោម​ការស៊ើបអង្កេត​៕​
Rape

មតិយោបល់