តាកែវៈ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅវេលាម៉ោង១និង០០នាទីរំលងអាធ្រាតុ មានជនសង្ស័យ១នាក់ឈ្មោះឯម ហឿន ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បានធ្វើសកម្មភាពលួចកាត់សោរនិងគាស់ទ្វារផ្ទះឈ្មោះឃិត ប៊ុនឆាយ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិអង្គតាសោម ត្រង់ចំណុចផ្សាអង្គតាសោម បំរ៉ុងលួចយកសំភារះតែត្រូវបានបងប្អូនអ្នកជិតខាងឃេីញទាន់ឈ្មោះឯម ហឿន ក៏រត់គេចខ្លួនបាន់ទៅដោយពុំទាន់យកសំភារះអ្វីបានឡេីយ។
ក្រោយកេីតហេតុម្ចាស់ផ្ទះបានដាក់បណ្ដឹងប្ដឹងអោយសមត្តកិច្ចជួយស្រាវស្រាវចាប់ខ្លួនឈ្មោះឯម ហឿន ដើម្បីយកទៅចាត់ការតាមច្បាប់ ក្រោយទទួលបណ្ដឹងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទី សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះឯម ហឿនបានត្រង់ចំណុចភូមិព្រៃស្រោង ឃុំអង្គតាសោម បច្ចុប្បន្នកំពង់សាកសួរកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់