ភ្នំពេញៈ ករណីអគ្គិភ័យឆាបឆេះខុនដូ មួយកន្លែង នៅវេលាម៉ោង ៤និង០០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ដដែលស្ថិតនៅតាមបណ្តោយផ្លូវ៣១BT ភូមិសន្សំកុសល សង្កាត់បឹងទំពុងទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ដោយក្នុងនោះ កម្លាំងជំនាញ ការិយាល័យ បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានចេញរថយន្តអន្តរាគមន៍ចំនួន ២គ្រឿង ដោយប្រេីប្រាស់ទឹកអស់ ២ឡាន ស្មើ នឹង ៨ម៉ែត្រគូប
រថយន្តជំនួយមកពីបណ្តាលអង្គភាព
-រថយន្តក្រសួងមហាផ្ទៃ ចំនួន ៣គ្រឿង ដោយពុំបានប្រេីប្រាស់ទឹក
ចំពោះប្រភេទសំណង់ ផ្ទះថ្មបេតុង (ទំហំ ១០ម៉ែត្រ x ២០ម៉ែត្រ )
-ខូចខាតសំភារៈ ឆេះតង់ផ្សព្វផ្សាយពាណិជ្ជកម្ម នឹងសំភារៈបន្តិចបន្តូច នឹងពុំបណ្តាលអោយឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡេីយ។
-ស្លាប់ មនុស្ស គ្មាន
-របួស មនុស្ស គ្មាន
-ម្ចាស់ផ្ទះឈ្មោះ អ៊ាវ ធីតា ភេទស្រី អាយុ ៤១ឆ្នាំ
-មុខរបរ ម្ចាស់ខុនដូ
– ចំពោះមូលហេតុ បណ្តាលមកពីភ្ញៀវបោះកន្ទុយបារីចោលបង្កជាអគ្គិភ័យ
– ប្រតិបត្តិការ នេះ ពន្លត់ចប់ នៅវេលា ម៉ោង ៤និង៥៥នាទីដដែល៕
មតិយោបល់