កណ្តាលៈ កាលពីថ្ងៃទី ២០ ខែសី ហា ឆ្នាំ ២០២០ វេលាម៉ោង៦និង៥៥នាទី មាន ករណី ហិង្សាដោយចេតនា (មានស្ថានទម្ងន់ទោស )
លើជនរងគ្រោះឈ្មោះ លី ពិសី ហៅពីរ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងថតរូប ត្រង់ ចំណុចភូមិក្បាលកោះកើត ឃុំកោះខ្សាច់ ស្រុកស្អាង ខេត្តកណ្តាល បណ្តាលអោយមរណះភាពជនរងគ្រោះ ។
ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក អុិន បូរ៉ា អគ្គស្នងការរងទទួលផែននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ
នៅ ថ្ងៃ ទី ២៧ ខែ សីហា ឆ្នាំ ២០២០ វេលា ម៉ោង៥និង៥៥នាទី បន្ទាប់ពីធ្វើការស៊ើបអង្កេតស្រាវជ្រាវ កំណត់មុខសញ្ញាបាន កម្លាំង នាយកដ្ឋាន នគរបាល ព្រហ្ម ទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល សហការ កម្លាំង ស្នងការដ្ឋាន នគរបាល ខេត្ត កណ្តាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា និងលោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ព្រមទាំងកម្លាំងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បាន បង្រ្កាប ករណីខាងលេី ឃាត់ខ្លួន បានជនសង្ស័យឈ្មោះ សឿង សំបូរ ហៅ ភ្លោះធំ ភេទ ប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ភូមិក្បាលកោះ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ត្រង់ចំណុចភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
បច្ចុប្បន្ន ជនសង្ស័យ ខាងលើ ត្រូវបានកម្លាំងស្នងការដ្ឋាន នគរបាល ខេត្ត កណ្តាល យកទៅសាកសួរ និង ចាត់ ការ តាម នីតិវិធី ៕
មតិយោបល់