ភ្នំពេញៈ ឯកសារបញ្ជីសារពើភណ្ឌស្តីពីការអភិរក្សអដ្ឋិធាតុជនរងគ្រោះនៅមជ្ឈមណ្ឌលប្រ ល័យពូជសាសន៍ជើងឯកដែលត្រូវបានចងក្រងជាសៀវភៅ ត្រូវបាននាំយកមកផ្តល់ជូន សាលារាជធានីភ្នំពេញចំនួន៣២ក្បាលនារសៀលថ្ងៃទី១៨ ឧសភា។ឯកសារសារពើភណ្ឌ នេះដើម្បីអភិរក្សអដ្ឋិធាតុជនរងគ្រោះនៅជើងឯក ត្រូវបានចងក្រងជាសៀវភៅក្រោយពីធ្វើការសិក្សា និងបំពេញការងារអភិរក្សអស់ជាច្រើនខែនឹងតាមបែបវិទ្យាសាស្ត្រទំនើប ដែលបានបង្កើតជាគណៈកម្មការ និងអនុគណៈកម្មការជំនាញរបស់ក្រសួងវប្បធម៌ និងវិ ចិត្រសិល្បះ មន្ត្រីសាលារាជធានីភ្នំពេញ និងបុគ្គលិកមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។ ការអភិរក្សនេះ ត្រូវបានអនុវត្តតាមដំណាក់កាលនៃបច្ចេកទេសសំដៅថែរក្សាឲ្យ បាននូវអដ្ឋិធាតុ និងភស្តុតាងផ្សេងៗទៀតដែលមាននៅក្នុងមជ្ឈមណ្ឌលប្រល័យពូជសាស ជើងឯកសំដៅថែរក្សាអដ្ឋិធាតុជនរងគ្រោះដែលមានសភាពខូចខាត…
មតិយោបល់