ស្វាយរៀង៖សមត្ថកិច្ចប៉ូលីសក្រុងស្វាយរៀងបានបើកយុទ្ធនាការចុះបង្ក្រាបផ្ទះរកស៊ីផ្លូវភេទដែលជ្រកកោសខ្យល់និងជប់ខ្យល់មួយកន្លែងនៅភូមិរោងបន្លែសង្កាត់ស្វាយរៀងក្រុងស្វាយរៀង។ករណីបង្ក្រាបនេះចាប់ធ្វើឡើងតាំងពីម៉ោង៩.១៥នាទីរហូតដល់ម៉ោង១២.៣០នាទីថ្ងៃទី១០ខែធ្នូឆ្នាំ២០១៤ទើបបានបញ្ចប់ដោយប្រើប្រាស់កម្លាំងប៉ូលីសប្រមាណ២០នាក់ម៉ូតូ១០គ្រឿងរថយន្ត១គ្រឿង។បើតាមប្រភពពីប៉ូលីសបានឲ្យដឹងថា ការចុះបង្ក្រាបនេះយើងស្រាវជ្រាវរកឃើញផ្ទះរកស៊ីផ្លូវភេទជ្រកក្រោមផ្លាកកោសជប់ខ្យល់ចំនួន១១ផ្ទះ ប៉ុន្តែយើងចាប់បានតែ៧ផ្ទះចំណែក៤ផ្ទះទៀតពួកគេរត់បាត់អស់មុនកម្លាំងទៅដល់។ប្រភពនោះបានបន្តថា ជាលទ្ធផលយើងឃាត់ខ្លួនមេបននិងស្រីរកស៊ីផ្លូវភេទចំនួន៨នាក់បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់។ការចុះបង្ក្រាបផ្ទះបនផ្ទះកោសជប់ខ្យល់នៅប្លុកខាងក្រោយទីបញ្ជាការប៉េអឹមខេត្តប៉ុន្មានផ្ទះនេះត្រូវបានមហាជនរិះគន់ថាមកពីទាលុយដាក់ខែមិនបានក៍ចាប់ម្តងទៅ កន្លងមករាប់បួនដប់ម្ភៃឆ្នាំមកហើយពុំដែលឃើញចាប់ ចុះហេតុអីម្តងនេះក៍ចាប់ ទៅវិញប្រហែលជាចរចារគ្នាមិនត្រូវហើយបានជាចាប់នេះ?។ប្រភពពីប្រជាពលរដ្ឋបានធ្វើការរិះគន់យ៉ាងធ្ងន់ៗថា បើប៉ូលីសក្រុងស្វាយរៀងខ្លាំងម៉ិចមិនចាប់មេកន្ទុយលេខមេភ្នាល់បាល់ក្នុងក្រុងស្វាយរៀងដុះស្លែនោះមកចាប់មកចាបអាត្រីចង្វាកំពឹសតូចតាចទៅវិញ ឬទុកត្រីរស់ត្រីឆ្តោគ្រាន់បានធ្វើងៀតស៊ីអីលោកប៉ូលីស?៕
ព័ត៌មានជាតិ
មតិយោបល់