ភ្នំពេញៈ កាលពីវេលាម៉ោងប្រមាណ១១និង៣០នាទីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ មានករណីយុវជនប្រុសស្រីមានគ្នា១០នាក់ បានចេញពីធ្វើការងារនៅក្នុងហាង គោលបំណងត្រឡប់ទៅកន្លែងស្នាក់នៅវិញ ប៉ុន្តែមិនទាន់ដល់ផងក៏ត្រូវបានក្រុមក្មេងស្ទាវមានគ្នាប្រហែលជា៦ ទៅ ៧ នាក់ ជិះម៉ូតូចំនួន៣គ្រឿង យកដុំថ្មនិងខ្សែក្រវាត់ វាយត្រូវយុវជនម្នាក់ បណ្តាលឲ្យរងរបួសបែកក្បាល បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅតាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ដំណើររឿង៖ នៅមុនពេលកើតហេតុ ជនរងគ្រោះមានគ្នាពីរក្រុមស្រីប្រុសចំនួន១០នាក់ បានចេញពីធ្វើការងារនៅហាងផ្សេងគ្នា ដោយណាត់ជួបគ្នានៅចំណុចកើតហេតុ ដើម្បីត្រឡប់ទៅកន្លែងស្នាក់នៅ ដោយធ្វើដំណើរថ្មើរជើង ។ លុះពេលដើរមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខក្មេងស្ទាវប្រាំមួយ ទៅប្រាំពីរនាក់ ជិះម៉ូតូចំនួន៣ គ្រឿង បានយកដុំថ្មនិងខ្សែក្រវ៉ាត់ វាយទៅលើពួកគេ បណ្ដាលឲ្យយុវជនម្នាក់ រងរបួសបែកក្បាល ។ បន្ទាប់មកពួកគេភ័យនាំគ្នារត់ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច និងបានចុះទៅអន្តរាគមន៍សួរនាំ ។ រួចបាននាំជនរងគ្រោះមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ ដើម្បីឲ្យសមត្ថកិច្ចស្វែងរកជនបង្កយកមកផ្តន្ទាទោសតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់