ព័ត៌មានជាតិ

វីវរហើយ! បើកម៉ូតូឌុបគ្នាជ្រុលទៅបុកអ្នកដើរឆ្លងផ្លូវស្លាប់ម្នាក់

កណ្តាល: នៅវេលាម៉ោង៤និង៥០នាទីរសៀល ទី០៣ ខែកុម្ភ: ឆ្នាំ ២០១៩ នៅចំណុចភូមិព្រែកតាទាវ ឃុំព្រែកអំបិល ស្រុកស្អាងខេត្តកណ្តាលមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងអ្នកដើរឆ្លងផ្លូវបណ្តាលឲ្យស្លាប់ម្នាក់។

អ្នកបើកម៉ូតូឈ្មោះហៃ ដារិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ មិនពាក់មួកសុវត្ថិភាព មានទីលំនៅភូមិស្រក់ ឃុំស្រក់ ស្រុកកំពង់សៀម ខេត្តកំពង់ចាម រួមដំណើរជាមួយមនុស្សស្រីចំនួន ០២នាក់ បានបើកម៉ូតូ ម៉ាកហុងដាសេ១២៥ ស៊េរី ០១៣ ពណ៍ខ្មៅ បឹទស្កុតពណ៍ទឹកប្រាក់ ពាក់ផ្លាកលេខ កំពង់ចាម 1N 2950ពីខាងជើងទៅត្បូងលុះមកដល់ចំណុច
កើតហេតុក៏បានបុកឈ្មោះអ៊ុត រុំ ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាទាវ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ដែលបានចុះពីរថយន្តឈ្នួល រួចដើរឆ្លងផ្លូវពីលិចទៅកើត បណ្ដាលឲ្យដួលរងរបួសធ្ងន់ត្រង់ក្បាល ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យស្រុកកោះធំរួចបញ្ជូនបន្តទៅមន្ទីរពេទ្យភ្នំពេញហើយក៏បានស្លាប់នៅមន្ទីរពេទ្យតែម្ដង។
ចំណែកអ្នកបើកបរម៉ូតូបានឃាត់ខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកស្អាង។តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ករណីនេះបង្កឡើងដោយអ្នកបើកបរម៉ូតូ និងអ្នកថ្មើរជើង ធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ទើបបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ៕

មតិយោបល់