កំពង់ស្ពឺៈ នៅវេលាម៉ោង ២រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ប្រជាពលរដ្ឋបានប្រាប់ Post News ថា កាលពីពីវេលាម៉ោង ៣និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងភូមិរលួស ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ខាងជើងប្រឡាយច្បារមនប្រហែល ៩០០ម៉ែត្រ មានករណីជនសង្ស័យចូលលួចសម្ភារៈមួយចំនួនក្នុងការដ្ឋានរបស់គាត់ ហើយម្ដុំនិងតែងតែមានសកម្មភាពចោរលួចរបស់របរជាញឹកញយ ប៉ុន្តែសមត្ថកិច្ចមិនដែលចាប់បានជនសង្ស័យម្ដងណាឡើយ ។ ករណីខាងលើនេះ ប្រជាពលរដ្ឋសូមណូមពរទៅលោកអធិការក្រុងច្បារមន គួរជម្រុញមន្ត្រីក្រោមឱវាទរបស់លោក ឲ្យមានការល្បាតមូលដ្ឋានដែលខ្លួនគ្រប់គ្រងជាប្រចាំផង មិនដែលឃើញចុះធ្វើឲ្យពួកគាត់ដេកមិនលក់បក់មិនល្ហើយ តើលោកអធិការក្រុងច្បារមនអាចមានសមត្ថភាពស្រាវជ្រាវ ចាប់ជនសង្ស័យយកមកផ្ដន្ទាទោសឲ្យខានតែបានដែរឫទេ? ធ្វើឲ្យមានភាពកក់ក្ដៅទៅលើលោក ដែរជាអ្នកដឹកនាំមូលដ្ឋាន៕
ព័ត៌មានជាតិ
មតិយោបល់