ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ បំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន នៅខេត្តសៀមរាប

សៀមរាប: នៅថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១០និង០០នាទី មានករណីអគ្គិភ័យ ភ្លើងឆេះផ្ទះប្រជាពលរដ្ឋ ស្ថិតនៅចំណុចផ្លូវជាម៉នក្រុមទី២៧ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។

ម្ចាស់រងគ្រោះឈ្មោះ ត្រាំ ណូរ៉ាន ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិ-ឃុំកើតហេតុ ។ បណ្ដាលឲ្យរងការខូចខាត៖ ផ្ទះឈើ ទំហំប្រវែង១០ម៉ែត្រ ×១៥ម៉ែត្រ ជញ្ជាំងក្តារ ដំបូលប្រក់ស៊ីប្រូ (ខូចខាតទាំងស្រុង) ។

មូលហេតុ៖ បណ្តាលមកពីឆេះខ្សែភ្លើង ធ្លាក់ទៅនឹងខោអាវ។

កម្លាំងចេញអន្តរាគមន៍ពន្លត់៖ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២ឡាន រួមមាន៖ រថយន្តពន្លត់អគ្គិភ័យ ស្នងការដ្ឋាននគរបាលខេត្តចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ។ រថយន្តពន្លត់អគ្គិភ័យ កងរាជអាវុធហត្ថខេត្តចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ទើបភ្លើងរលត់ទៅវិញ នៅវេលាម៉ោង១០និង៣០នាទី មិនឆេះរាលដាលដល់ផ្ទះអ្នកជិតខាងបន្តទៀត ៕

មតិយោបល់