ព័ត៌មានជាតិ

ស្ត្រីជាមុខសញ្ញាជួញដូរសារធាតុញៀនម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

តាកែវៈ នៅថ្ងៃសុក្រ ១០ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ២និង៣០នាទី កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងដូនកែវ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ចុះបង្រ្កាបមុខសញ្ញាជួញដូរ ដោយខុសច្បាប់នូវសាធាតុញៀន នៅចំណុច ទីតាំងផ្ទះមួយកន្លែង ស្ថិតក្នុងភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ បានឃាត់ខ្លួនមុខសង្ស័យម្នាក់ ឈ្មោះ ទិត្យ មូនីកា ភេទស្រី អាយុ ៣៤ឆ្នាំ រស់នៅភូមិ-សង្កាត់ខាងលើ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន ០៤កញ្ចប់ធំ ម៉ូតូ ០៤គ្រឿង និងជញ្ជីងថ្លឹងថ្នាំញៀន ០១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕

មតិយោបល់