យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការសហការជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាផែនការងារសន្តិសុខ បានកោះហៅបុរសម្នាក់ឈ្មោះ ស៊ឹម ឆាយ៉ាវីរ: ដែលប្រើប្រាស់គណនីហ្វេសបុកឈ្មោះ RoNg Reach ដែលបានយកឡូហ្កូរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងឡូហ្កូរបស់ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ទៅផុសលេងភ្ជាប់ជាមួយរូបថតបស់ខ្លួនដោយខុសច្បាប់ និងមិនមានការអនុញ្ញាតិ ។
បុរសម្នាក់នេះបានចូលខ្លួនមកសារភាពកំហុស និងបានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពទាំងនេះ ៕
មតិយោបល់