ព័ត៌មានជាតិ

រថយន្តលុចស៊ីស៤៧០ បោះពួយយ៉ាងលឿនទៅបុករថយន្តស៊ាំយ៉ុង ខូចខាតយ៉ាងដំណំ

ភ្នំពេញ: នៅវេលាម៉ោង ៥ និង ៣០ព្រឹក ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ត្រង់ចំណុចផ្លូវប្រសព្វ ផ្លូវលេខ៥១ និងផ្លូវលេខ១៨៤ (ផ្លូវបែកជា៤) សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដំណើររឿង៖ នៅវេលាកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក លុចស៊ីស៤៧០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2D-9352 ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណ:មកដល់ចំណុចខាងលើបានបុកពេញទំហឹងជាមួយរថយន្តម៉ាក ស៊ាំយ៉ុង ពណ៌សលាយប្រផេះ ពាក់ផ្លាកលេខ 2AB-6576 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន) បណ្ដាលឲ្យខូចខាតយ៉ាងដំណំទាំងសងខាង សំណាងគ្មានអ្នករបួស។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ក្រុង ដើម្បីដោះស្រាយគ្នាតាមក្រោយ៕

មតិយោបល់