តាកែវៈ នៅថ្ងៃសៅរ៍ ១១កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០៨និង៣០នាទី បន្ទាប់ពីធ្វើការស្រាវជ្រាវ មុខសញ្ញាពាក់ព័ន្ធបទល្មើសគ្រឿងញៀន កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងដូនកែវ ដោយមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ចុះបង្រ្កាបមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះសំណាក់ ស្ថិតក្នុងភូមិ៣ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បានឃាត់ខ្លួនមុខសង្ស័យ០២នាក់៖
ជនសង្ស័យទី១.ឈ្មោះ ដួង ពុទ្ធបូរ៉ាត់ ភេទប្រុស រស់នៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ និង២.ឈ្មោះ ប៉េះ ពាង ភេទប្រុស រស់នៅភូមិក្លោងទ្វារ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ ។
ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន១១កញ្ចប់ (ធំ០៥-តូច០៦កញ្ចប់) ម៉ូតូ០២គ្រឿង និងសម្ភារៈមួយចំនួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់