ព័ត៌មានជាតិ

របួសធ្ងន់ម្នាក់ករណីចរាចរណ៍នៅស្រុកស្ទឹងហាវ

ព្រះសីហនុ: នៅវេលាម៉ោង២និង ៣២ នាទី ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូនិងម៉ូតូ មានទិសដៅបញ្រ្ចាសទិសគ្នា នៅចំណុចក្រុម ១០ភូមិ ៣ ឃុំ ទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ (មុខផ្សារស្ទឹងហាវ)
បង្កឡើងដោយម៉ូតូ ម៉ាកវ៉េវ ពណ៌ទឹកសមុទ្រ គ្មានស្លាកលេខ បើកបរដោយឈ្មោះងិន ចិត្រា ភេទប្រុសអាយុ ១៤ ឆ្នាំ មុខរបរសិស្ស ស្នាក់នៅ ក្រុម ១១ ភូមិ៣ ឃុំទំនប់រលកស្រុកស្ទឹងហាវខេត្ត ព្រះសីហនុ(រងរបួសស្រាល)អ្នកបើកបរ
ងិន ឌីណា ភេទស្រីអាយុ15ឆ្នាំមុខរបរសិស្ស ស្នាក់នៅ ក្រុម ១១ភូមិ ៣ឃុំទំនប់រលកស្រុកស្ទឹងហាវខេត្ត ព្រះសីហនុ(រងរបួសស្រាល) អ្នករួមដំណើរ។
មកដល់ចំណុចកើតហេតុខាងលើ ម៉ូតូម៉ាកវ៉េវបទ ខាងឆ្វេងដៃចូលផ្សារស្ទឹងហាវបានបុកជាមួយនឹងម៉ូតូម៉ាក Dream C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1A ៦៤៣៦ បើកបរដោយឈ្មោះ វឿន វុត្ថាភេទស្រី អាយុ 22 ឆ្នាំ មុខរបរកម្មករផែនេសាទ ស្នាក់នៅក្រុម ៦ ភូមិ ៤ ខេត្តព្រះសីហនុ (រងរបួសស្រាល)។
បច្ចុប្បន្នម៉ូតូទាំង ២គ្រឿងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកស្ទឹងហាវរង់ចាំដោះស្រាយ៕

 

មតិយោបល់