ព័ត៌មានជាតិ

សមត្ថកិច្ចការស្រាវជ្រាវបង្ក្រាបចោរលួចកាច់បំបែកសោរកម៉ូតូយ៉ាងសកម្មនៅក្រុងព្រះសីហនុ

ព្រះសីហនុៈ នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៦ និង ៣០នាទី នៅចំណុច ភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណី អំពើចោរកម្ម (លួចម៉ូតូ) មួយបានកើតឡើង ។ បង្កឡើងដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខៈ កំពង់ស្ពឺ 1I-9447 ដែលជនរងគ្រោះចតទុកនៅលើផ្លូវ រួចជិះគេចខ្លួនបាត់ ។ បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការណ៍ជាមួយកម្លាំងអធិការដ្ឋានស្រុកព្រៃនប់ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៧ និង ៣០នាទី ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅក្នុងភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងបន្តស្រាវជ្រាវតាមចាប់ឃាត់ខ្លួនបានជនសង្ស័យដែលជាបក្ខពួកបានចំនួន ០៣នាក់ បន្ថែមទៀត នៅវេលាម៉ោង ២១ និង ៣០នាទី ថ្ងៃដដែល នៅចំណុច ភូមិអាចម៍មឹក ស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

ជនរងគ្រោះឈ្មោះ នាវ សូថា ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើស្រែ មានទីលំនៅ ភូមិត្រពាំងស្អុយ២ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សម្ភារៈបាត់បង់៖ ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខៈ កំពង់ស្ពឺ 1I-9447 ។

ជនសង្ស័យទាំង០៤នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ សុះ សាក់រ៉នី ហៅ វីន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរអ៊ីស្លាម មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិអូរចំណារ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
២-ឈ្មោះ ម៉ៅ ចាន់បូរ៉ា ហៅ យ៉ត ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៣-ឈ្មោះ ប្រាក់ ទ្រី ហៅ ពេជ្រតូច ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
៤-ឈ្មោះ សី សុភា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខៈ កំពង់ស្ពឺ 1I-9447 ដែលពួកវាលួចកាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២០ ពួកវាបានយកទៅលក់នៅខេត្តកំពង់ស្ពឺ ហើយពួកវានៅមានបក្ខពួកជាច្រើននាក់ទៀត ដែលជាជនសកម្មក្នុងការលួចម៉ូតូក្នុងខេត្តព្រះសីហនុ កំពុងសង្ខំលាក់ខ្លួននៅផ្ទះមួយកន្លែងនៅក្នុងព្រៃភូមិថ្មី ស្ថិតនៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ និងមានមេក្លោងឈ្មោះ ឈិន សុផានិត ហៅ ពេជ្រធំ នៅពេលដែលលួចម៉ូតូបានគឺយកទៅផ្ទះនោះដើម្បីដោះបំបែកចេញ និងធ្វើសោរថ្មី ។ បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យរួចមក កម្លាំងសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវតាមចាប់បក្ខពួករបស់ជនសង្ស័យ និងមេក្លោងឈ្មោះ ឈិន សុផានិត ហៅ ពេជ្រធំ រហូតដល់នៅវេលារំលងអាធ្រាត្រ ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចយើងបានប្រើវិធានការជំនាញក៌ កំណត់បានទីតាំងផ្ទះដែលមេក្លោងឈ្មោះ ឈិន សុផានិត ហៅ ពេជ្រធំ ព្រមទាំងបក្ខពួក កំពុងសង្ងំលាក់ខ្លួន ក៏បើកចិច្ចប្រតិបត្តិការដើម្បីចាប់ជនសង្ស័យទាំងនោះ ដោយមានការចូលរួមសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង និងកម្លាំងអន្តរាគមន៍ពិសេស នៅពេលដឹងថាកម្លាំងសមត្ថកិច្ចឡើងព័ទ្ធបំរ៉ុងចាប់ខ្លួន ក្រុមជនសង្ស័យទាំងនោះ បាននាំគ្នារត់គេចខ្លួនចូលក្នុងព្រៃបាត់អស់ កម្លាំងជំនាញរបស់យើងបានធ្វើការុករកជនសង្ស័យពេលយប់រហូតដល់ភ្លឺម៉ោង ០៨ ព្រឹកទើបចាប់ខ្លួនបានមេក្លោងឈ្មោះ ឈិន សុផានិត ហៅ ពេជ្រធំ និងបក្ខពួករបស់វាចំនួន០២នាក់ទៀត ព្រមទាំងដកហូតបានម៉ូតូ០៤គ្រឿងក្នុងនោះមាន ០៣គ្រឿងកំពុងដោះបំបែកយកមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ។
១-ឈ្មោះ ឈិន សុផានិត ហៅ ពេជ្រធំ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ អ៊ុច សីហា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ ។
៣-ឈ្មោះ វ៉ាន់ ចាន់សុធី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
បន្ទាប់ពីសាកសួរជនសង្ស័យរួចហើយ កម្លាំងសមត្ថកិច្ចយើងបានក៏បន្តស្រាវជ្រាវដើម្បីតាមចាប់ខ្លួនបក្ខពួករបស់ជនសង្ស័យបាន០១នាក់បន្ថែមទៀត នៅវេលាម៉ោង២១និង០០នាទី ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២០ នៅចំណុច ផែរ៉ូយ៉ាល់ ស្ថិតនៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។

ជនសង្ស័យឈ្មោះ ភួង រ៉ាវីន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
បន្ទប់ពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ម៉ូតូដែលលួចបានគឺយកទៅបញ្ជាំឲ្យឈ្មោះ រ៉ឹម មាទ ភេទប្រុស នៅម្តុំផ្លូវអូរ២ រហូតដល់វេលាម៉ោង ១១ និង ០០នាទី ថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចយើងបានបន្តការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យដែលទទួលផលចោរកម្ម នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ និងធ្វើការដកហូតបានម៉ូតូចំនួន ០៣គ្រឿង ដែលជាផលចោរកម្ម ។

ជនសង្ស័យដែលទទួលផលនៃអំពើលួចឈ្មោះ រ៉ឹម មាទ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ រកស៊ី ស្នាក់នៅផ្ទះជួល ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ក្នុងកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថិច្ចយើងបានធ្វើការឃាត់ខ្លួនបានជនសង្ស័យសរុបចំនួន ០៩នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ឈិន សុផានិត ហៅ ពេជ្រធំ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ (មេក្លោង)
២-ឈ្មោះ សុះ សាក់រ៉នី ហៅ វីន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរអ៊ីស្លាម មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិអូរចំណារ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ (សហចារី)
៣-ឈ្មោះ ម៉ៅ ចាន់បូរ៉ា ហៅ យ៉ត ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ (សហចារី)
៤-ឈ្មោះ ប្រាក់ ទ្រី ហៅ ពេជ្រតូច ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។ (សហចារី)
៥-ឈ្មោះ សី សុភា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ (សហចារី)
៦-ឈ្មោះ អ៊ុច សីហា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ ។ (សហចារី)
៧-ឈ្មោះ វ៉ាន់ ចាន់សុធី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ (សហចារី)
៨-ឈ្មោះ ភួង រ៉ាវីន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ (សហចារី)
៩-ឈ្មោះ រ៉ឹម មាទ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ រកស៊ី ស្នាក់នៅផ្ទះជួល ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ (ទទួលផលនៃអំពើលួច)

វត្ថុតាងចាប់យកបាន៖
-កម្បាំងម៉ូតូមួយចំនួន
-សម្ភារៈ និងគ្រឿងម៉ូតូមួយចំនួន
-ម៉ូតូចំនួន ១០គ្រឿង
១-ម៉ាក លែត ពណ៌ស គា្មនផ្លាកលេខ
២-ម៉ាក លែត ពណ៌ស-ខៀវ គា្មនផ្លាកលេខ
៣-ម៉ាក VISION ពណ៌ក្រហម គា្មនផ្លាកលេខ
៤-ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ ស្លាកលេខៈ ភ្នំពេញ 1AF-7352
៥-ម៉ាក CLICK ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ គ្មានផ្លាកលេខ
៦-ម៉ាក វីនន័រ ពណ៌ខ្មៅ បិតតែមពណ៌ស គា្មនផ្លាកលេខ
៧-ម៉ាក វីនន័រ ពណ៌ខ្មៅ បិតតែមពណ៌ចំរុះ គា្មនផ្លាកលេខ
៨-ម៉ាក ស្មាស់ ពណ៌ខ្មៅ គា្មនផ្លាកលេខ
៩-ម៉ាក WAVE RSX ពណ៌ខ្មៅ គា្មនផ្លាកលេខ
១០-ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ប្រើផ្លាកលេខក្លែងបន្លំ ដោយដោះផ្លាកលេខដើមចេញ “ព្រះសីហនុ 1G-9045” រួចយកស្លាកលេខរបស់ម៉ូតូ ហុងដាសេ១២៥ ស៊េរីឆ្នាំ២០២០ “ភ្នំពេញ 1ID-2146” ដែលពួកវាលួចបាន យកមកដាក់បន្លំភ្នែកសមត្ថកិច្ច ។

បច្ចុប្បន្ននគរបាលបានចាត់ការតាមនិតិវិធីបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់ ៕

 

មតិយោបល់