ព័ត៌មានជាតិ

គិតខ្លីណាស់គ្រាន់តែខឹងប៉ុណ្ណឹងក៏……

ភ្នំពេញៈ បុរស ម្នាក់ ដែល បាន ខឹង នឹង ឪពុកម្តាយ នៅ ស្រុកកំណើត ឯ ស្រុក កំពង់ត្រាច ខេត្តកំពត បានធ្វើ ដំណើរ មក ភ្នំពេញ ហើយ បាន មកសុំ សាច់ញាតិ ដើម្បី ស្នាក់ នៅក្នុង បន្ទប់ ជួល ២ ថ្ងៃ ក៏បាន សម្រេចចិត្ត ធ្វើអត្តឃាត ដោយ ចងក ស្លាប់ តែម្តង នា យប់ ថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២០ នៅ ខាងលិច សាលារៀន សន្ធ ម៉ុក តាមផ្លូវ ១៣២ សង្កាត់ ទឹកល្អក់ ២ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។

ជនរងគ្រោះ ឈ្មោះ ម៉ៅ រស់នៅស្រុកកំពង់ត្រាច ខេត្តកំពតបាន ។

តាមប្រភព័ត៌មានឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះខឹងឪពុកម្តាយ ហើយ មកសុំ សាច់ញាតិ ស្នាក់ បណ្តោះអាសន្ន ចំនួន ២ ថ្ងៃ ដើម្បី ស្វែងរក ការងារ ហើយ ក្នុងពេល សាច់ញាតិ ដែលជា ម្ចាស់ បន្ទប់ បាន ទៅរក ស៊ី រត់ ម៉ូតូ កង់ បី បាត់ទៅ បែរជា គាត់ សម្រេច ធ្វើអត្តឃាត តែម្តងទៅ ។ ប្រភព បាន បន្តថា នៅពេល ម្ចាស់ បន្ទប់ បាន វិល ត្រឡប់មក រត់ ម៉ូតូ កង់ បី នៅវេលា ម៉ោង ប្រមាណ ៤ រសៀល ស្រាប់តែ ឃើញ បុរស នោះ យក ខ្សែ អង្រឹង ចងក ទៅនឹង ដែក ពិតាន ស្លាប់ បាត់ទៅហើយ ។

សមត្ថកិច្ច ជំនាញ បាន ធ្វើ កោសល្យវិច្ច័យដល់កន្លែងកើតហេតុផងដែរ៕

មតិយោបល់