ព័ត៌មានជាតិ

ទំនាស់រវាងឪពុកចុងនឹងកូនដើម ឈានដល់ការប្រើហិង្សា យកកំាបិតបុ័ងតោកាប់ជាច្រើនកាំបិតរបួសធ្ងន់

សៀមរាបៈតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិឱ្យដឹងថាដើម្បីស្រាយគំនុំចាស់និងថ្មី ដែលធ្លាប់មានគំនុំតាំងពីអាយុ១២ឆ្នាំ កូនដើមបានយកកាំបិតប័ងតោ បើកPass Up ទៅកាប់ឪពុកចុងដល់ផ្ទះម្តាយ បង្កើត បណ្តាលឲ្យឪពុកចុងរងរបួសជាច្រើនកន្លែង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៨និង១០នាទី ថ្ងៃទី២៩ សីហា ខែ២០២០ ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយសង្គំ ក្រុង.ខេត្តសៀមរាប ។

ជនសង្ស័យត្រូវជាកូនដើមមានឈ្មោះ ព្រំ កក្កដា ភេទប្រុស អាយុ២៧ឆ្នាំ ស្ថិតនៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុង.ខេត្តសៀមរាប ។

ជនរងគ្រោះឈ្មោះ ភឿក ភឿង ហៅ សេងទ្រី ភេទប្រុស ស្ថិតភូមិគ្រួស សង្កាត់ស្វាយសង្គំ ក្រុង.ខេត្តសៀមរាប ។

តាមសាកសួរជនសង្ស័យឈ្មោះ ព្រំ កក្កដា ភេទប្រុស អាយុ ២៧ឆ្នាំ បានឆ្លើយសារភាពថាៈ ខ្លួនត្រូវជាកូនចុងរបស់ជនរងគ្រោះខាងលើ។ ខ្លួនធ្លាប់មានទំនាស់ជាមួយ ឪចុងរូបនោះតាំងពីខ្លួនមានអាយុ១២ឆ្នាំ ហើយកន្លងមកទំនាស់របស់ពួកខ្លួនទាំងពីរឈានដល់ការប្រើអំពើហិង្សាចំនួន២លើក ជាក់ស្តែងនៅល្ងាចថ្ងៃទី២៩.សីហា.២០២០ វេលាម៉ោង១៧:៣០នាទី ខ្លួនមានអាការៈឈឺក្បាលក៏ប្រើក្មួយបង្កើតរបស់ខ្លួនឲ្យប្រាប់បងស្រី ឈ្មោះ ព្រំ ស្រីហ៊ុន ដែលកំពុងលក់ដូរនៅឯកតូបរបស់ឪពុកចុង និងម្តាយបង្កើត មួយសន្ទុះក្រោយមកស្រាប់តែក្មួយបានត្រឡប់មកវិញដោយប្រាប់ថា ជីតាឈ្មោះ ភឿក ភឿង (ត្រូវជាឪពុកចុងខ្លួន) បានស្តីបន្ទោសឲ្យពួកគេខ្លាំងៗ មិនតែប៉ុណ្ណោះមិនឲ្យ ថ្នាំមកទេ ធ្វើឲ្យខ្លួនខឹងសម្បាជាខ្លាំង គួបផ្សំជាមួយទំនាស់ចាស់ផងនោះ ក៏ទាញយកកាំបិតតាំងតោធ្វើដំណើពីផ្ទះរបស់ខ្លួន ទៅកាប់ជនរងគ្រោះនៅចំណុចកន្លែង កើតហេតុខាងលើតែម្តង។

បច្ចុប្បន្ន ជនសង្ស័យ កំពុងកសាងសំណុំរឿងតាមនីតិវិធីចាត់ការតាមច្បាប់ ៕

មតិយោបល់