ព័ត៌មានជាតិ

មន្រ្តីជំនាញរកឃើញទំនិញខូចគុណភាព និង ហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន០៥ខេត្ត

ភ្នំពេញ: យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ មន្ត្រីស៊ើបអង្កេត ក.ប.ប. ប្រចាំខេត្តស្វាយរៀង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ឆ្នាំង រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ បានបន្តចុះត្រួតពិនិត្យទំនិញជាគ្រឿងឧបភោគ បរិភោគប្រើប្រាស់តាមបណ្ដាទីផ្សារក្នុងខេត្តទាំង ៥ ដើម្បីធានាការពារផលប្រយោជន៍ប្រជាពលរដ្ឋ ក៏ដូចជាសុខភាពរបស់ប្រជាពលរដ្ឋទូទៅក្នុងខេត្តនីមួយៗ ។

ជាលទ្ធផលបានរកឃើញនូវទំនិញខូចគុណភាព និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណ ២៧៣.១៦ គីឡូក្រាម ។ ចំពោះទំនិញទាំងអស់នោះបានធ្វើការដកហូតមករក្សាទុក ដើម្បីចាត់ការទៅតាមនីធីវិធីច្បាប់ផងដែរ ៕

មតិយោបល់