ព័ត៌មានជាតិ

ជនសកម្មជួញដូរនិងប្រើ ប្រាស់គ្រឿងញៀន៦នាក់សមត្ថកិច្ច ឃាត់ខ្លួនបាន

កោះកុង:កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០កម្លាំង ជំនាញ គ្រឿងញៀន នៃ អធិការ ដ្ឋាន ក្រុង ខេមរភូមិន្ទ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលស្មាច់មានជ័យ បង្ក្រាបបានករណី ជួញ ដូរ និង ប្រើប្រាស់ គ្រឿងញៀនខុស ច្បាប់ ១ ករណី នៅចំនុច ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៦នាក់។

ជនសង្ស័យទាំង៦នាក់នោះទី១ឈ្មោះ ង្វៀង គីមអាង ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ១ សង្កាត់ស្មាច់មានជ័យ
២.ឈ្មោះ ណូ រ៉យ៉ានី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិ៤ សង្កាត់ដងទង់
៣.ឈ្មោះ យឿន ឃិន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិ២ សង្កាត់ដងទង់
៤.ឈ្មោះ សុខ ស្រីអូន ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិ២ សង្កាត់ដងទង់
៥.ឈ្មោះ ប្រាក់ ឆាតឆៃ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ម្ជូរ ទីលំនៅភូមិ២ សង្កាត់ស្មាច់មានជ័យ
៦.ឈ្មោះ មឿន ប៊ុនឡេង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិ២ សង្កាត់ដងទង់ (មានដីកាចាប់ខ្លួនលេខ២០ត.ព/២០ របស់ចៅក្រម មីន មករា ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០)។
ដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមសថ្លា ៩ កញ្ចប់ -ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ១
-ម៉ូតូ ២គ្រឿង-និងឧបករណ៍សម្រាប់ជក់ ថង់ផ្លាស្ទិចសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន។

ករណីនេះ កម្លាំងសមត្ថកិច្ចបាន បំពេញសំណុំរឿង ចាត់ការបន្តរតាមនីតិវិធី៕

មតិយោបល់