ព័ត៌មានជាតិ

រថយន្តមិនស្គាល់ម៉ាកបុកម៉ូតូស្លាប់មនុស្សម្នាក់គេចខ្លួនបាត់ស្រមោល

តាកែវ:នៅវេលាម៉ោង១និង៣០នាទីថ្ងៃអាទិត្យទី៣០ ខែសីហា ឆ្នាំ២០២០ចំណុចលើផ្លូវជាតិ លេខ ០៣ចន្លោះគីឡូម៉ែត្រលេខ ៨២-៨៣ក្នុងភូមិក្រញូងឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្តនិងម៉ូតូក្នុងទិសដៅស្របទិសគ្នា។

តាមសមត្ថកិច្ចឲ្យដឹងថាមានរថយន្តមួយគ្រឿងមិនស្គាល់ភិនភាគស្លាកលេខរឺម៉ាកឡើយដែលបើកបរមកពីទិសខាងលិចលុះមកដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូមួយគ្រឿងម៉ាកហុងដាពណ៌ ខ្មៅ ពាក់ផ្លាកលេខ កំពត1K.3519បើកបរដោយឈ្មោះហាក់ លីហ៊ួរភេទប្រុសអាយុ២៩ឆ្នាំមានទីលំនៅភូមិព្រៃតាពៅសង្កាត់តាខ្មៅក្រុងតាខ្មៅខេត្តកណ្តាលស្លាប់នៅកន្លែងកើតហេតុ ដែលបើកបរ មកពីទិសខាងលិច។

បន្ទាប់ពីកើតហេតុ រថយន្តបានបើករត់គេចចេញពីកន្លែង កើត ហេតុបាត់

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់រួចកសាងសំណុំរឿងទៅតាមនីតិវិធី៕ សាកសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងខាងលើត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកត្រាំកក់៕

មតិយោបល់