ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីអំពើលួច

ភ្នំពេញ: នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១០និង០០នាទី ករណីអំពើលួច (យកម៉ូតូ ០១ គ្រឿងម៉ាក Suzuki let’s) ចំណុចមុខបន្ទប់ជួលគ្មានលេខ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ចាន់ រ៉ាវី ហៅ ដា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៥៥ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន) ។
ជនរងគ្រោះឈ្មោះ នួន ពេជ្រ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបន្ទប់ជួល ផ្លូវលំ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ លក់ដូរ។

បច្ចុប្បន្នជនសង្ស័យឈ្មោ ចាន់ រ៉ាវី ហៅ ដា ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

មតិយោបល់