ព័ត៌មានជាតិ

ជនជាតិវៀតណាម-ខ្មែរ៦នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងដកហូតគ្រឿងញៀនជាច្រើនកញ្ចប់

កោះកុងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលទាំង៣, ក្រោមការដឹកនាំរបស់លោកអធិការ មានការសម្របសម្រួលពីលោក រស់ សារាំ ព្រះរាជអាជ្ញា បានចុះឆែកឆេរបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់, ប្រុស៤នាក់, ចាប់ តាមដីកាម្នាក់ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១១និង០០នាទី ។

ជនសង្ស័យរួមមាន ៖១-ឈ្មោះ ង្វៀង គីមអាង ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ ២-ឈ្មោះ ណូ រ៉យ៉ានី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។ ៣-ឈ្មោះ យឿន ឃិន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។ ៤-ឈ្មោះ សុខ ស្រីអូន ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។ ៥-ឈ្មោះ ប្រាក់ ឆាតឆៃ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ម្ជូរ ទីលំនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ ៦-ឈ្មោះ មឿន ប៊ុនឡេង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ (មានដីកាចាប់ខ្លួនលេខ២០ត.ព/២០ របស់ចៅក្រម មីន មករា ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០)។

ដកហូតវត្ថុតាងមួយចំនួនដូចខាងក្រោម ៖ ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួនៈ ១គ្រឿង, ម្សៅក្រាមសថ្លាចំនួនៈ ៩កញ្ចប់ (៣កញ្ចប់ធំ, ៦កញ្ចប់តូច), ឧបករណ៍សម្រាប់ជក់ថ្នាំ និង ថង់ផ្លាស្ទិចសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន, ម៉ូតូចំនួនៈ ២គ្រឿង (Click ១គ្រឿង, Cup ១គ្រឿង), ទូរសព្ទដៃចំនួនៈ ៣គ្រឿង (ណូគាចុចពិល២គ្រឿង, OPPO ១គ្រឿង), លោហធាតុពណ៌លឿងស្លេក (ក្រវឹល២គូ, ចិញ្ចៀន៣វង់, ខ្សែដៃ២ខ្សែ, ខ្សែក១ខ្សែ)។

ករណីខាងលើនេះ កម្លាំងជំនាញបានបំពេញសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញខេត្តចាត់ការបន្ដតាមនីតិវិធីច្បាប់ ៕

មតិយោបល់