ភ្នំពេញៈ នៅវេលាម៉ោង៦និង៣០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ មានករណីមនុស្សអត្តឃាត ដោយចងកសម្លាប់ខ្លួន នៅចំណុចវាលស្រែជាប់ដីឡូត៍របងបេតុង លើដើមត្របែកព្រៃ ស្ថិតក្នុងភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពជនរងគ្រោះឈ្មោះ សំរ៉ង ដេត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ (មានជំងឺឫសដូងបាតប្រចាំកាយ)។
ដំណើររឿង៖ កាលពីល្ងាចថ្ងៃ៣០ ខែសីហា ឆ្នាំ២០២០ ជនរងគ្រោះបានលាឪពុកម្ដាយថា កូនទៅហើយ ពេលឪពុកសួរឯងទៅណា? ជនរងគ្រោះបានឆ្លើយថា ស្រេចតែខ្ញុំ ។ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ មានប្រជាពលរដ្ឋដឹកប្រពន្ធទៅធ្វើការ ក្រឡេកឃើញជនរងគ្រោះចងកលើដើមត្របែកព្រៃ ដោយយកខ្សែនីឡុង ព៌ណស ប្រវែងកន្លះម៉ែត្រ ចងនឹងមែក ដើមត្របែកព្រៃ។ ស្លាកស្នាមសពមានស្នាមជាំទ្រុឌជុំវិញក ខ្លួនប្រាណស្រមោចស៊ី ។
តាមការពិនិត្យនិងធ្វើកោសល្យវិច្ច័យរបស់កម្លាំងការិយាល័យបច្ចេកទេស វិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺជនរងគ្រោះស្លាប់ដោយធ្វើអត្តឃាតចងកសម្លាប់ខ្លួន ពិតប្រាកដមែន ។ មិនពាក់ព័ន្ធករណីឃាតកម្មឡើយ ។ សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណ៕
មតិយោបល់