ព័ត៌មានជាតិ

បុរសកសិករ២នាក់ ជិះម៉ូតូមិនប្រកា​ន់ស្តាំ បណ្តាលឲ្យបុកគ្នា រងរបួសធ្ងន់ទាំងសងខាង

តាកែវ: នៅថ្ងៃអាទិត្យ១២កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៩និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូនិងម៉ូតូ មានទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យរងរបួសធ្ងន់មនុស្ស២នាក់ នៅលើផ្លូវលំ ស្ថិតក្នុងភូមិភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មាន​ម៉ូតូមួយគ្រឿង ម៉ាកហុងដា គុបជ្រុង ពណ៌ ទឹកប៉ិច ពាក់ផ្លាកលេខតាកែវ 1E-4860 មានទិសដៅពីលិចទៅកើត បើកបរដោយឈ្មោះ ខែម រ៉ង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិ-ឃុំកើតហេតុ លុះបើកបរមកដល់ចំណុចកើតហេតុ បានបុកម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខតាកែវ 1E-4403 មានទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះ ជា វិបុល ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិ-ឃុំជាមួយគ្នា មិនពាក់មួកសុវត្ថិភាព បណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង ។ ជនរងគ្រោះទាំងពីរនាក់ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តតាកែវ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។

មូលហេតុ៖ បណ្តាលមកពីកត្កាបើកបរមិនប្រកាន់ស្តាំ ។

ក្រោយពេលកើតហេតុ សមត្ថិកិច្ចមូលដ្ឋនបានចុះទៅ ធ្វើការវាស់វែង យកវត្ថុតាងទាំង០២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជាបណ្តោះអាសន្ន ដើម្បីកម្លាំងជំនាញកសាងសំណុំរឿង បន្តការដោះស្រាយ តាមនីតិវិធី ៕

មតិយោបល់