ព័ត៌មានជាតិ

ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ត្រូវនគរបាលបឹងសាឡាងឃាត់ខ្លួន

ភ្នំពេញ: យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោងប្រហែល២០និង៣០នាទីយប់ កម្លាំងផ្នែកនគរបាលយុត្តិធម៌ បានសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ធដៃ ប្រព្រឹត្តចំណុចមុខផ្ទះលេខ៤២ ផ្លូវលេខ៦៦៤ ក្រុមទី៥ ភូមិ២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ខណ:កម្លាំងចុះល្បាតក្នុងមូលដ្ឋាន ។

ជនរងគ្រោះឈ្មោះ អ៊ី សុគន្ធារី ភេទស្រី ជនជាតិខ្មែរ មុខរបរ មេផ្ទះ ស្នាក់នៅផ្ទះលេខ៥៣ ផ្លូវបេតុង ក្រុមទី៣៤ ភូមិ១៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់៖ ១-ឈ្មោះ ពេជ្រ សុបិន្ត ហៅ បិន្ត ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១០ ផ្លូវបេតុង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ២-ឈ្មោះ បណ្តូល អង្គទេពប្រណិត ហៅ ប្រុស ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ក្រុងតាខ្មៅ ខេត្តកណ្តាល ។

វត្ថុតាងចាប់យក៖ ម៉ូតូចំនួន០១គ្រឿង ម៉ាក Honda scoopy I ពណ៌ ស-ផ្កាឈូក សេរីឆ្នាំ២០២២ ពាក់ស្លាកលេខ តាកែវ 1Z-9782 ជារបស់ជនសង្ស័យឈ្មោះពេជ្រ សុបិន្ត ហៅ បិន្ត ជិះធ្វើសកម្មភាពបិតគូទ ។ សម្ភារ:បាត់បង់៖ ទូរស័ព្ទដៃម៉ាក OPPO ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីវិធីច្បាប់ ៕

មតិយោបល់