កំពង់ធំៈ នៅថ្ងៃសៅរ៍ ១១កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង១០និង៣០នាទី មានករណីមនុស្សមុតកាំបិតស្លាប់ម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅចំណុចចម្ការតាអ៊ិន ភូមិជាំ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
ជនរងគ្រោះឈ្មោះ ម៉ៅ ធីន ភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅភូមិតាអាំ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
មូលហេតុ៖ ជនរងគ្រោះចុះពីលើម៉ូតូ បណ្តាលឱ្យមុតនិងកាំបិតកុកចំភ្លៅស្តាំខាងក្រោយ ដែលចងភ្ជាប់និងម៉ូតូ (នឹងបានស្លាប់ពេលបន្តយកទៅមន្ទីរពេទ្យកាល់ម៉ែត) ។
ក្រោយពេលកើតហេតុ សមត្ថកិច្ច បានចុះទៅពិនិត្យ ដល់ទីតាំងខាងលើ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយកាំបិតមុតប្រាកដមែន ទើបអនុញ្ញាតឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់