ព័ត៌មានជាតិ

ស្រ្តីវ័យចំណាស់ម្នាក់ ដើរឆ្លងផ្លូវត្រូវម៉ូតូបុក បណ្តាលឲ្យបាត់បង់ជីវិត

កណ្តាលៈ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ៦និង០៦នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកអ្នកថ្មើរជើងម្នាក់ ដែលដើរឆ្លងផ្លូវ បណ្តាលឲ្យបាត់បង់ជីវិត
នៅផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូមួយគ្រឿង ម៉ាក់ HONDA DREAM C126 ស៊េរី២០០៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1F 96 54 បើកបរដោយឈ្មោះ អ៊ិត សុខា ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មានអ្នករួមដំណើរជាមួយឈ្មោះ ម៉េង ធន ភេទប្រុស អាយុ៥០ឆ្នាំ ទាំង២នាក់ រស់នៅភូមិស្ពឺក ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង (ទិសដៅពីអ្នកលឿង ទៅភ្នំពេញ) បើកបរមានល្បឿនយ៉ាងលឿន លុះបើកបរមកដល់ចំណុចកើតហេតុ បុកអ្នកអ្នកថ្មើរជើងម្នាក់ឈ្មោះ ប៊ុន សារ៉ាន ភេទស្រី អាយុ៦២ឆ្នាំ រស់នៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ និងបានស្លាប់ពេលសាច់ញាតិដឹកបញ្ជូនទៅកាន់មន្ទីពេទ្យ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក ដើម្បីបន្តអនុវត្តន៍ទៅតាមតាមនីតិវិធីផ្លូវច្បាប់ ។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិ រៀបចំធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់