ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងជំនាញនៃអធិការដ្នានគរបាលខណ្ខមានជ័យ បានសហការជាមួយកម្លាំងងប៉ុស្តិ៍រដ្នបាលស្ទឹងមានជ័យទី២ ល្បាតក្នុងមូលដ្នាន លុះមកដល់ចំណុច ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាស់នូវសារធាតុញៀន កាលពីវេលាម៉ោង០៦ និង៣០នាទីព្រឹក ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ។
មន្ត្រីនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា ជនសង្ស័យឈ្នោះ នួន ចាន់ថន ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅផ្ទះជួល ភូមិតំណាក់ធំ១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ រាជធានីភ្នំពេញ ។
វត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន១៧ កញ្ចាប់ថង់តូច សង្ស័យជាថ្នាំញៀន ។
បច្ចប្បន្នជនសង្ស័យ ឃាត់ខ្លួននៅអធិការដ្នាននគបាលខណ្ខមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
មតិយោបល់