ព័ត៌មានជាតិ

បុរសសន្តិសុខម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យរងរបួសធ្ងន់ នៅខេត្តតាកែវ

តាកែវៈ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ៩និង៣០នាទី មានករណីគ្រោះថ្នាក់ចរារណ៍មួយកើតឡើង ត្រង់ចំណុចភូមិស្មោង ឃុំស្មោង លើផ្លូវជាតិលេខ២ រវាងរ៉ឺម៉កម៉ូតូ និងម៉ូតូ ដែលមានទិសដៅស្របគ្នា បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរ៉ឺម៉កម៉ូតូមួយគ្រឿង បើកបដោយឈ្មោះ ហាត់ ម៉ើត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងលើ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ ដែលមានទិសដៅពីត្បូងទៅជើង លុះបើកបរមលដល់ចំណុចកើតហេតុក៏បានបត់ឆ្វេង ស្របពេលនោះ ក៏មានម៉ូតូមួយគ្រឿងទៀត ម៉ាក ហុងដា C125 ពណ៌ខ្មៅ ស៊េរី
២០១១ ពាក់ផ្លាកលេខភ្នំពេញ 1D4229 បើកបុករ៉ឺម៉កម៉ូតូចំពីទទឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ វិត ព្រេន ភេទប្រុសអាយុ២២ឆ្នាំ មុខរបរសន្តិសុខ ឯកជន
រស់នៅភូមិតាបូ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ (មិនពាក់មួកសុវត្ថិភាព) រងរបួសធ្ងន់ ។

ក្រោយពេលកើហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តតាកែវ ព្យាបាល។ រីឯមធ្យោបាយពាក់ព័ន្ធត្រូវបានយកទៅករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកទ្រាំង ដើម្បីកសាងសំណុំរឿង តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់