ភ្នំពេញៈ ករណីឃាតកម្មរំលោភសម្លាប់យ៉ាងព្រៃផ្សៃនៅក្នុងខណ្ឌពោធិ៍សែនជ័យ កាលពីម៉ោង៣និង៣០នាទី ថ្ងៃទី១ ខែកញ្ញា រសៀលម្សិលមិញ ឥឡូវត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចេញប្រតិបត្តិការស្រាវជ្រាវបង្ក្រាបបានហើយ នាវេលាទៀបភ្លឺថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចស្ពានព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធីតាមច្បាប់ ។
សូមជំរាបជូនឲ្យដឹងថា ក្មេងស្រីម្នាក់នៅក្នុងបន្ទប់ជួលម្នាក់ឯង ខណៈមេឃកំពុងភ្លៀងត្រូវជនមិនស្គាល់មុខចូលទៅចាប់រំលោភសេពសន្ទវៈរួចអារ.ក សម្លាប់ចោល យ៉ាងព្រៃផ្សៃ ក្នុងថ្លុកឈាមហើយជនដៃដល់គេចខ្លួនបាត់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ក្នុងបន្ទប់ជួលលេខ២៣ ក្រុម២ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្មេងស្រីរងគ្រោះឈ្មោះ ពេញ ស្រីពេជ្រ អាយុ ១៤ឆ្នាំ មុខរបរសិស្ស មានឪពុកឈ្មោះ ទ្រី អ៊ី អាយុ ៥០ឆ្នាំ មុខរបរ រត់ផាស្អាប់ មានម្តាយឈ្មោះ ចាន់ ស្រីមុំ អាយុ ៤៥ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើត ភូមិដីក្រហម ឃុំសំភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ស្របពេលដែលចំណុចខាងលើមានភ្លៀងធ្លាក់ខ្លាំង ឪពុកម្តាយ បងប្អូនជនរងគ្រោះ ក៏ជាប់រវល់ នៅខាងមុខច្រកចូលផ្ទះជួលជ្រកភ្លៀង ហើយជនរងគ្រោះត្រូវបានគេឃើញប្រមូលខោអាវ រួចចូលបន្ទប់បាត់ ស្រាប់តែមួយសន្ទុះក្រោយមក ក៏ឃើញមានបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ដើរចេញពីបន្ទប់ជនរងគ្រោះ ជិះម៉ូតូទាំងមេឃកំពុងធ្លាក់ភ្លៀង ចាកចេញទៅបាត់ លុះរហូតដល់ រាំងភ្លៀង បងប្រុសរបស់ជនរងគ្រោះ ដើរចូលបន្ទប់ ក៏ស្រែកឆោឡោ ដោយឃើញប្អូនស្រី ក្នុងសភាពអត់មានសម្លៀកបំពាក់ ស្លាប់ក្នុងថ្លុកឈាម ស្នាមអារ.ក ផ្អើលក្រុមគ្រួសារ អ្នកជិតខាង ទៅចោមរោមមើល ។
ភ្លាមៗត្រូវបានកម្លាំងអាជ្ញាធរ សមត្ថកិច្ចចុះទៅ ហុំព័ទ្ធ ទាំងតាំងកើតហេតុ សាកសួរ ជុំវិញករណីខាងលើ នៅកន្លែងកើតហេតុផ្ទាល់ រីឯម្តាយជនរងគ្រោះ យំព្រោះសង្វេគកូន រហូតដល់ដួលសន្លប់បាត់មាត់ ក ។
ក្រោយពីពិនិត្យកោសល្យវិច័យរួច សពជនរងគ្រោះត្រូវបានសមត្ថកិច្ចពិនិត្យរួចប្រគល់ទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
មតិយោបល់