ព័ត៌មានជាតិ

តៃកុងងោកមួយភាំង បណ្តាលឲ្យរថយន្ត ALPHARD​ បុកគូទសាំយ៉ុង​ពេញទំហឹង របួសធ្ងន់ស្រាល១៣នាក់

កំពង់ស្ពឺៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០២​ ខែកញ្ញា ឆ្នាំ២០​២​០​ វេលាម៉ោង០១និង ៣០នាទី មានករណីគ្រោះ​ថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ដ​ នៅលើកំណាត់ផ្លូវជាតិលេខ០៤ ចន្លោះគី​ឡូម៉ែត្រលេខ​ ៦៧-៦៨ ត្រង់ចំណុច ភូមិត្រពាំអត់​ទឹក ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្តាលឲ្យមនុស្ស១៣នាក់រងរបួសធ្ងន់ស្រាល។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក ALPHARD ពណ៌ស គ្មានពាក់ផ្លាកលេ​ខ អ្នកបើកបរមិនស្គាល់ឈ្មោះ អ្នករួមដំណើរចំនួ​ន​៦នាក់ ស្រី៣នាក់ (ជនជាតិចិន) បើកបរមក​ពី​ទិសខាងលិចទៅទិសខាងកើត មកដល់ចំណុចខា​ងលើបានបុកពីក្រោយរថយន្ត០១គ្រឿងម៉ាក​ សាំ​យ៉ុង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AA-​70​4​0 អ្នកបើកបរឈ្មោះ តូច ប៊ុន ធឿន ភេទប្រុសអា​យុ៣៦ឆ្នាំ ទីលំនៅភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពដដែលបន្តថា ក្នុងហេតុការណ៍នោះ បណ្តាលឲ្យរងរបួសមនុស្សរបួសធ្ងន់​ស្រាល១៣នាក់ ។ អ្នករបួសត្រូវកម្លាំងនគរបាលបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ដកំពង់ស្ពឺ​ និងមួយចំនួនបន្ដទៅមន្ទីរពេទ្យនៅរា​ជ​ធានីភ្នំពេញ​។

តាមការបញ្ជាក់ពី​ជំនាញ​ចរាចរណ៍​ ថាគ្រោះថ្នាក់​ចរាចរណ៍​បណ្ដាលមកពីស្ថានភាព​ អ្នកបើកបរ​ង​ងុ​យ​ដេក​ បាត់បង់ម្ចាស់ការ​ ស្ថានភាព​យប់ងងឹតផង​ បើកបរគ្មាន​ការប្រុងប្រយ័ត្ន​ ល្បឿន​លឿន​ហួស​កំណត់​ ។

បច្ចុប្បន្ន​កម្លាំងនគរបាល​ចរាចរណ៍​ បានកសាងឯ​កសារ​កំណត់​ហេតុ​វាស់វែង បញ្ជូនរថយន្ដបង្កមក​កា​ន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ នៃស្នងកា​រ​ដ្ឋានន​គរបាលខេត្ដកំពង់ស្ពឺ​ ដើម្បី​ចំណាត់ការ​តាមនីតិវិធីគឺ ​៕

មតិយោបល់