ក្រចេះ: ក្រោមការចង្អុលបង្ហាញពីឧត្តមសេនីយ៍ស្នងការ និងមានការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះកម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសំបូរ ដឹកនាំដោយលោកវរសេនីយ៍ទោ ឈិន សំបូរ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន នៅលើផ្លូវជាតិ លេខ៧ក្នុងភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។
ប្រតិបត្តិការនេះឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖១.ឈ្មោះ កៅ តា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ បុខរបរមិនពិត ទីលំនៅបច្ចុប្បន្ន ភូមិកំពង់បាយ ឃុំកំពង់បាយ ស្រុកកំពង់បាយ ខេត្តកំពត ។ ២.ឈ្មោះ ស៊ុន រ៉ាវ៉ុល ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិស្រែស្តៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ។ ជនទាំងពីរនាក់ជាមុខសញ្ញាធ្លាប់ជាប់ពន្ធធានាគារពាក់ព័ន្ឋនិងករណីរជួញដូរគ្រឿងញៀនកន្លងមក ។
ចាប់យកសម្ភារៈវត្ថុតាងរួមមាន៖ ម៉្សៅក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀនចំនួន១៤កញ្ចប់ (ធំ០៤កញ្ចប់ មធ្យម០៧កញ្ចប់ និងតូច០៣កញ្ចប់) និងឧបករណ៍សំរាប់ជក់គ្រឿងញឿនមួយចំនួនទៀត ។
ក្រោយកើតហេតុ ជនសង្ស័យទាំងពីរនាក់ខាងលើនេះ ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តន៍តាមផ្លូវច្បាប់ ៕
មតិយោបល់