ព័ត៌មានជាតិ

បុរសជាងធ្វើដំបូលផ្ទះម្នាក់ លើកស័ង្កសីប៉ះចំខ្សែភ្លើងគីឡូស្រាតបណ្តាលឲ្យឆក់ នៅខេត្តកំពង់ធំ

កំពង់ធំៈ នៅថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៩និង៤០នាទីព្រឹក មានករណីមនុស្សឆក់ខ្សែភ្លើងបណ្តាលឲ្យរបួសចំនួន០១លើក ស្ថិតនៅភូមិអូររាំង ឃុំពង្រ ស្រុកតាំងគោក។

ជនរងគ្រោះឈ្មោះ ចាន់ កុសល់ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរជាងធ្វើដំបូលផ្ទះមានទីលំនៅភូមិពង្រ ឃុំពង្រ ស្រុកតាំងគោក។

មូលហេតុ៖ ជនរងគ្រោះលើកស័ង្កសីប៉ះចំខ្សែភ្លើងគីឡូស្រាត បណ្តាលឲ្យឆក់ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្គន់(រងរបួសធ្ងន់)៕

មតិយោបល់