ត្បូងឃ្មុំ: កុមាររងគ្រោះម្នាក់ បានស្លាប់ យ៉ាងអណោចអធ័មនៅ ក្នុងអាងទឹកខណ:ពេលម្ដាយទុកឲ្យនៅលេងលើផ្ទះម្នាក់ឯង
ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង២និង៣០នាទី នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នៅចំណុចផ្ទះឈ្មោះ សែម សុីណែត ភេទស្រីអាយុ២១ឆ្នាំជាតិខ្មែរ រស់នៅភូមិច្រកចំបក់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុឈ្មោះសែម ស៊ីណែត ជាម្ដាយជនរងគ្រោះបានទៅទិញម្ហូប ហើយទុកកូនឲ្យលេងនៅលើផ្ទះតែម្នាក់ឯង
ពេលនោះកុមាររងគ្រោះឈ្មោះអឿន សុខរាជ ភេទប្រុស អាយុ២ឆ្នាំបានដើរលើញ៉ាបចង្រ្កានបាយប្រក់ស័ង្កសី បានផុងធ្លាក់ចូលចំអាងទឹកក្នុងបន្ទប់ឈ្លក់ទឹកស្លាប់តែម្ដង ។
ក្រោយទទួលបានព៏តមានកម្លាំងជំនាញសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជប់គ្រូពេទ្យមណ្ឌលសុខភាព ចុះដល់កន្លែងកើត ហេតុពិនិត្យស្រាវជ្រាវឃើញថាសព ពិតជាបានស្លាប់ដោយសារធ្លាក់ចូលអាងក្នុងបន្ទប់ទឹកប្រា កដមែន ពុំមាន ពាក់ពន្ធ័និងបទល្មើសព្រហ្មទ័ណ្ឌឡើយ
សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ សាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់